Khmer First Close

គណបក្សខ្មែរអភិរក្ស ប្រកាសថ្កោលទោសចំពោះផែនការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 172
គណបក្សខ្មែរអភិរក្ស ប្រកាសថ្កោលទោសចំពោះផែនការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គណបក្សខ្មែរអភិរក្ស ប្រកាសថ្កោលទោសចំពោះផែនការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន

គណបក្សខ្មែរអភិរក្ស បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះផែនការសកម្មភាពរបស់ក្រុមភេរវករ ដែលបានរៀបចំគម្រោង និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក បញ្ជាពីចម្ងាយ (Drone) ប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សខ្មែរអភិរក្ស បានចាត់ទុកផែនការ សកម្មភាពរបស់ក្រុមភេរវករ ជាសកម្មភាពល្មើសច្បាប់ ទាំងស្រុង ដែលធ្វើសកម្មភាពស្មោកគ្រោក និងមានគោលបំណងដ៏ខ្មៅងងឹតរបស់ខ្លួន និងគូកន គឺដើម្បីសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំង មូលឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងវិនាសកម្មម្តងទៀត ដែលនេះជាអំពើដ៏អសីលធម៌ ខុសច្បាប់ទាំងស្រុង និងជានយោបាយជ្រុលនិយមបំផ្លាញប្រទេសជាតិ ហើយទង្វើទាំងនោះមិនអាចចៀសផុតពីសំណាញ់ច្បាប់បានឡើយ។

គណបក្សខ្មែរអភិរក្ស ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមថែរក្សា ការពារសន្តិភាព ឱ្យបានដាច់ខាត និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត លើក្រុមភេរវករ ព្រមទាំងបក្ខពួកទាំងឡាយដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត៕

អត្ថបទទាក់ទង