តើការក្តាប់គោលគំនិតច្បាស់លាស់ជារឿងសំខាន់ដែរឬទេ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាស្ថិតនៅក្នុងតំណែងណាក៏ដោយ យើងត្រូវប្រកាន់យកគោលការណ៍ ធ្វើឱ្យលឿន ធ្វើឱ្យលះបើស្ទាក់សុំគោលការណ៍រាយការណ៍មិនថា យើងជាមេគេ ជាកូនចៅគេ មិនថាយើងធ្វើការឱ្យខ្លួនឯង មានកិច្ចការជាច្រើនដែលត្រូវពាក់ព័ន្ធ ពោលគឺត្រូវក្តាប់គោលគំនិតឱ្យច្បាស់ទើបយើងអាចទទួលបានជោគជ័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា បើយើងចង់ជោគជ័យនៅក្នុងស្ថាប័នមួយទាល់តែបង្ហាញថា ការងារគ្រប់ថ្នាក់យើងមានសមត្ថភាពទទួលខុសត្រូវហើយលឿនជាងគេ ព្រោះថា នៅក្នុងការបំពេញការងារតែងតែមានការប្រកួតប្រជែង ដែលទាមទារអោយយើងបំពេញការងារឱ្យបានលឿន និងត្រឹមត្រូវចំគោលគំនិតរបស់ថ្នាក់ដឹកនាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ Southeast Asia ដែលប្រារព្ធនៅសណ្ឋាគារសុខា សៀមរាប» នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥៕