Khmer First Close

តើការសម្រេចទៅបានក្នុងការដាក់គោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ចផ្អែកលើសរសរស្ដម្ភអ្វីខ្លះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 165
តើការសម្រេចទៅបានក្នុងការដាក់គោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ចផ្អែកលើសរសរស្ដម្ភអ្វីខ្លះ? តើការសម្រេចទៅបានក្នុងការដាក់គោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ចផ្អែកលើសរសរស្ដម្ភអ្វីខ្លះ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ចបង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ រាជរដ្ឋាភិបាលនឹងត្រៀមដាក់ឲ្យអនុវត្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការសាកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥-២០២៨ ដោយផ្ដោតលើសរសរស្ដម្ភ ៣សំខាន់ៗរួមមាន៖

១.)គាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការ គោលនយោបាយ ដ៏មុតស្រួច និងដាក់ឲ្យចំគោលដៅ។
២.)កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្មនិងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានលក្ខណៈជារចនាសម្ព័ន្ធស្មុគស្មាញអន្តរវិស័យ។
៣.)កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីធានាការចាកចេញដោយរលូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង