Khmer First Close

តើកំឡុងពេលសង្គ្រាមពាណិជ្ជកម្មប្រទេសកម្ពុជាត្រូវសម្របខ្លួនបែបណា?

ដោយ៖ សម្បត្តិ កិត្យា ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ 134
តើកំឡុងពេលសង្គ្រាមពាណិជ្ជកម្មប្រទេសកម្ពុជាត្រូវសម្របខ្លួនបែបណា? តើកំឡុងពេលសង្គ្រាមពាណិជ្ជកម្មប្រទេសកម្ពុជាត្រូវសម្របខ្លួនបែបណា?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សង្គ្រាមពាណិជ្ជកកម្មពិភពលោកដែលកំពុងកើតបច្ចុប្បន្ននេះ ពុំធ្លាប់មាននោះទេក្នុងរយៈពេលជិត១០០ឆ្នាំមកនេះ ដែលវាបង្កើតនូវបញ្ហាចម្បងៗមួយចំនួន។ ទោះយ៉ាងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថ្លែងថា យើងធ្វើពាណិជ្ជកម្មគ្រប់ប្រទេសទាំងអស់ មិនរើសយកតែប្រទេសមួយណាទេ ពោលគឺយើងធ្វើការគ្រប់បណ្ដាញ ថែមទាំងនាំចេញគ្រប់មុខទំនិញទាំងអស់ដោយមិនពឹងផ្អែកតែទៅលើវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម វិស័យកសិកម្មនោះទេ។ សម្ដេចធិបតីបានបន្តថា យើងត្រូវពង្រាយសក្ដានុពល និងទាញយកសក្ដានុពលរបស់ប្រទេសយើង ដើម្បីឱ្យបានរីកចម្រើនគ្រប់វិស័យ បង្កើតការងារគ្រប់ច្រកល្ហកជូនប្រជាពលរដ្ឋ ទាំងទីផ្សារក្នុងស្រុកនិងទីផ្សារក្រៅស្រុក ធ្វើយ៉ាងណាឱ្យយើងអាចបន្ដដើរទៅមុខបានទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាមានសង្គ្រាមពាណិជ្ជកម្ម ទទួលឥទ្ធិពលពីបញ្ហាផ្សេងៗទៀត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងនៅជាមួយប្រជាជនជានិច្ច ខិតខំរកវិធីសាស្ដ្រជួយជីវភាពប្រជាជន និងមិនរត់ចោលប្រជាជននោះទេ៕

អត្ថបទទាក់ទង