Khmer First Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងតែងរិះគន់រឿងរដ្ឋាភិបាលទៅខ្ចីលុយបរទេសមកអភិវឌ្ឍប្រទេស ប៉ុន្តែអ្នកទាំងនោះតែងតែប្រើប្រាស់សមិទ្ធផលដែលបានមកនោះដែរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 201
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងតែងរិះគន់រឿងរដ្ឋាភិបាលទៅខ្ចីលុយបរទេសមកអភិវឌ្ឍប្រទេស ប៉ុន្តែអ្នកទាំងនោះតែងតែប្រើប្រាស់សមិទ្ធផលដែលបានមកនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងតែងរិះគន់រឿងរដ្ឋាភិបាលទៅខ្ចីលុយបរទេសមកអភិវឌ្ឍប្រទេស ប៉ុន្តែអ្នកទាំងនោះតែងតែប្រើប្រាស់សមិទ្ធផលដែលបានមកនោះដែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពីមុនឱ្យតែសម្ដេចចេញទៅក្រៅប្រទេស ដើម្បីស្នើសុំកម្ចីមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺដឹងតែមានពាក្យរិះគន់មិនចេះចប់ ប៉ុន្តែអ្នកទាំងនោះ «នៅពេលស្ពានធ្វើហើយ ប្រើដែរ»!

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ដេចធិបតីបានថ្លែងបន្តថា ជាក់ស្ដែងនៅពេលសម្ដេចតេជោខ្ចីលុយជប៉ុនមកសាងសង់ស្ពានគីហ្សូណា ឯខេត្តកំពង់ចាម ក៏មានអ្នករិះគន់សម្ដេចដែរ តែអ្នកទាំងនោះ «នៅពេលដែលស្ពានធ្វើហើយ ឆ្លងដែរ»។ ហើយអ្នកដែលតែងតែរិះគន់សសម្ដេចតេជោនិងរូបសម្ដេចផ្ទាល់ ថាទៅទាក់ទងតែចិន តែដល់ពេលចិនមកវិនិយោគ បើករោងចក្រ អ្នកទាំងនោះក៏បញ្ចូនកូនចៅឱ្យមកធ្វើការដែរ។

បន្ថែមពីលើនេះ សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជាមិនបាត់បង់អធិបតេយ្យភាព ឬជំពាក់បំណុលគេវណ្ឌក ពីការខ្ចីលុយបរទេសមកអភិវឌ្ឍប្រទេសនោះទេ ហើយម្យ៉ាងទៀតប្រទេសច្រើនលើសលុបក៏សុទ្ធតែជំពាក់បំណុលគេដូចគ្នាដែរ។ ការខ្ចីលុយមកវិនិយោគរបស់កម្ពុជាធ្វើឡើងដោយការទទួលខុសត្រូវ ពោលគឺយកមកដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបម្រើឱ្យសេដ្ឋកិច្ចជាតិរបស់យើង ដូចជាស្ពាន ថ្នល់ ផ្លូវដែក និងព្រែកជីកហ្វូណន-តេជោ ជាដើម ហើយផលដែលបានមកគឺបានទៅប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប៕

អត្ថបទទាក់ទង