Khmer First Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីទីម័រឡេស្តេ ដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 179
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីទីម័រឡេស្តេ ដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីទីម័រឡេស្តេ ដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូន ឯកឧត្តម ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ រដ្ឋាភិបាល សភាជាតិ និងប្រជាជនទីម័រឡេស្តេ ចំពោះការបញ្ចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ប្រទេសទីម័រឡេស្តេ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនប្រធានាធិបតីទីម័រឡេស្តេ ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់របស់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេកន្លងមក ត្រូវបានទទួលស្គាល់ប្រកបដោយភាពសក្តិសម។ ព្រឹត្តការណ៍ដ៏សំខាន់នេះ គឺមិនត្រឹមតែជាមោទនភាពសម្រាប់ទីម័ឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូលផងដែរ ស្របពេលដែលយើងកំពុងបោះជំហានទៅមុខជាមួយគ្នា ឈរលើស្មារតីសាមគ្គីភាព ក្នុងបរិការណ៍នៃពិភពលោកដែលពោរពេញដោយបញ្ហាប្រឈមដ៏ស្មុគ្រស្មាញ និងផ្លាស់ប្តូរឆាប់រហ័ស។

នៅក្នុងសារលិខិតនោះផងដែរ បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាមិត្ត និងជាដៃគូឥតងាករេ មានជំនឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យសហគមន៍តំបន់របស់យើងកាន់តែសំបូររុងរឿងថែមទៀត និងរួមចំណែកប្រកបដោយអត្ថន័យ ចំពោះចក្ខុវិស័យរួមរបស់យើង ក្នុងការពង្រឹងសាមគ្គីភាព ភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព៕

អត្ថបទទាក់ទង