Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំធុញទ្រាន់ជាមួយពាក្យ «សន្តិភាព» ព្រោះសូម្បីតែអ្នកជេររិះគន់តាម ហ្វេសប៊ុក ក៏ដោយសារសន្តិភាពដែរ

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 149
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំធុញទ្រាន់ជាមួយពាក្យ «សន្តិភាព» ព្រោះសូម្បីតែអ្នកជេររិះគន់តាម ហ្វេសប៊ុក ក៏ដោយសារសន្តិភាពដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំធុញទ្រាន់ជាមួយពាក្យ «សន្តិភាព» ព្រោះសូម្បីតែអ្នកជេររិះគន់តាម ហ្វេសប៊ុក ក៏ដោយសារសន្តិភាពដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាព បាននិងកំពុងផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់ប្រទេសកម្ពុជាធ្វើការអភិវឌ្ឍលើគ្រប់វិស័យពិសេសគឺ សន្តិសុខស្បៀង ដូចនេះ យើងមិនត្រូវធុញទ្រាន់ជាមួយពាក្យ «សន្តិភាព» នោះឡើយ ហើយអ្នកខ្លះអាចជេរ រិះគន់រាជរដ្ឋាភិបាលតាមហ្វេសប៊ុកបានក៏ដោយសារកត្តាសន្តិភាពផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកខ្លះ សម្តែងការធុញទ្រាន់ ដោយគ្រាន់តែលឺពាក្យថា «អរគុណសន្តិភាព» ប៉ុន្តែ ពួកគេមិនដែលដឹងថា សង្រ្គាម បានបង្កផលលំបាក យ៉ាងណាសម្រាប់ជាតិនិងប្រជាជន ដូចដែលកំពុងកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួនលើ ពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា អ្នកដែលធុញពាក្យសន្តិភាព និងមិនទទួលស្គាល់គុណតម្លៃនៃសន្តិភាពនោះ សូមសាកល្បងទៅរស់នៅក្នុងតំបន់ដែលមានសង្រ្គាមទៅ នោះនឹងបានដឹងថា មានស្ថានភាពលំបាកយ៉ាងណាហើយ៕

អត្ថបទទាក់ទង