Khmer First Close

តើការបិទព្រំដែនធ្វើឱ្យថៃជួបការលំបាកអ្វីខ្លះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 200
តើការបិទព្រំដែនធ្វើឱ្យថៃជួបការលំបាកអ្វីខ្លះ? តើការបិទព្រំដែនធ្វើឱ្យថៃជួបការលំបាកអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសខ្លះចង់មើលងាយកម្ពុជា រកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយ «បិទងាប់ខ្លួនឯង»។ ដូច្នេះសូមកុំភ្លេចថា សេដ្ឋកិច្ចប្រទេសអ្នកខ្លះ រាប់ពាន់លានជាលុយរបស់ពលរដ្ឋខ្មែរទេណា។

នៅក្នុងឱកាស «អញ្ជើញចូលរួមទិវាមច្ឆាជាតិ១ កក្កដា នៅស្រុកបាទី ខេត្តតាកែវ» នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមធានានូវសន្តិសុខស្បៀងផ្ទៃក្នុងជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសជិតខាងគេបិទច្រកជាមួយប្រទេសកម្ពុជាក្ដី ក៏កម្ពុជានៅតែមានសមត្ថភាពអាចចិញ្ចឹមខ្លួនឯងរស់បានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បង្ហាញថា យើងមានភាពម្ចាស់ការលើខ្លួនឯងដោយកាត់បន្ថយការនាំចូល ឬជំនួសការនាំចូល ពោលគឺគ្មានអ្នកណាអាចមើលងាយកម្ពុជាបានទេ៕

អត្ថបទទាក់ទង