Khmer First Close

សភាសម្ព័ន្ធសហជីពជាតិ ចេញញត្តិគាំទ្រវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ រាល់ជនណាដែលឃុបឃិតជាមួយពួកបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 152
សភាសម្ព័ន្ធសហជីពជាតិ ចេញញត្តិគាំទ្រវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ រាល់ជនណាដែលឃុបឃិតជាមួយពួកបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ សភាសម្ព័ន្ធសហជីពជាតិ ចេញញត្តិគាំទ្រវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ រាល់ជនណាដែលឃុបឃិតជាមួយពួកបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) បានចេញញត្តិគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានថ្លែងស្នើសុំឱ្យរាជរដ្ឋាភិបាលសិក្សាទិដ្ឋភាពច្បាប់ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីរាល់ជនទាំងឡាយណាដែលឃុបឃិតជាមួយពួកបរទេសធ្វើសកម្មភាព បំផ្លាញផល
ប្រយោជន៍ជាតិ។

នៅក្នុងញត្តិចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឈរលើមូលដ្ឋាននៃគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានទស្សនវិស័យដ៏វែងឆ្ងាយ ក្នុងគោលបំណងបន្តរួបរួមស្មារតីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រការធ្វើវិសោធន
កម្មរដ្ឋធម្មនុញ្ញ ដើម្បីយើងរួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ជាតិយើង គឺការធានាឱ្យបាន
ច្បាស់និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាខ្មែរពីកំណើត ឬជនទទួលបានសញ្ជាតិខ្មែរនោះទេ គឺត្រូវ
តែមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ រាល់សកម្មភាពឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផល
ប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់រួមទាំងការដកហូតសញ្ជាតិខ្មែរ។

យោងតាមញត្តិដដែលនោះ បានឱ្យដឹងបន្ថែមថា គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ គឺចង់កូនខ្មែរក្នុងពេល
បច្ចុប្បន្ន និង តទៅជំនាន់ក្រោយៗ បានឃើញចងចាំ និងយល់ដឹងយ៉ាងជាក់ច្បាស់ថា គឺជាមេដឹកនាំខ្មែរ
ដ៏ក់ម្រមួយរូបក្នុងប្រវត្តិសាស្ត្រជាតិជាង៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ នៃដំណើរជាតិ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បការពារ និងសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ជាពិសេសការកសាងនឹងរក្សាការពារ
សន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើក
កម្ពស់ចំណេះដឹង និងជីវភាពប្រជាជន៕

អត្ថបទទាក់ទង