Khmer First Close

ហេតុអ្វីការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញលើទី១១នេះមានលក្ខណៈពិសេស?

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 150
ហេតុអ្វីការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញលើទី១១នេះមានលក្ខណៈពិសេស? ហេតុអ្វីការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញលើទី១១នេះមានលក្ខណៈពិសេស?

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូបបានអនុម័តដោយសម្លេងឯកច្ឆ័ន្ទនូវសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុង «សន្និសីទសារព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍បន្តថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញលើទី១១នេះមានលក្ខណៈពិសេសជាប្រវត្តិសាស្រ្ដដែលរដ្ឋសភាមានតំណាងរាស្រ្ដទាំងអស់មកពីគ្រប់គណបក្សនយោបាយមានអាសនៈ និងរាជរដ្ឋាភិបាល បានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ។

ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់ថា ការរួបរួមគ្នាបែបនេះ បានឆ្លុះបញ្ជាំងពីការបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង