Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ​​គណៈរដ្ឋមន្រ្តី

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ 151
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ​​គណៈរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ​​គណៈរដ្ឋមន្រ្តី

(ភ្នំពេញ) នៅព្រឹកថ្ងៃទី ខែក្កដា ឆ្នាំ២០២ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា និងផ្តល់នូវទស្សនទាន​និងអនុសាសន៍ដឹកនាំ ក្នុងគោលដៅពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព សមិទ្ធកម្មការងារ ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការ, អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំង​ថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណនិងផ្ដល់មូលវិចារខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម ទទួលខុសត្រូវ និងសាមគ្គីផ្ទៃក្នុងខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ទាំងទិដ្ឋភាពបច្ចេកទេស នយោបាយ និងរដ្ឋបាល ជាពិសេសលទ្ធផលជោគជ័យនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ​ការងារសម្រាប់ឆ្នាំ២០២៥ ដែលជាការជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំមិនធ្លាប់​មានពីមុនមករបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ហើយថ្មីៗនេះបានប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វឌ្ឍនភាពនិងសមិទ្ធផលដែលសម្រេចបានគឺបានឆ្លុះបញ្ចាំងពី «ការចាប់ផ្ដើមដ៏រឹងមាំ ការបោះជំហានមួយៗ ខ្លី តែរឹងមាំ» និងបានបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ជាកម្លាំងឯកភាពមួយ ដើរលើផ្លូវត្រូវ ផ្លូវតែមួយ គោលដៅតែមួយដោយឈរលើ​អភិក្រម «ទៅមុខ​ទាំងអស់គ្នា រស់ទាំងអស់គ្នា ប្រកបដោយបរិយាបន្ន» ក្នុងកិច្ចការបម្រើនាយក​រដ្ឋមន្ត្រីនិងគណៈ​រដ្ឋមន្ត្រី ក៏ដូចជាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន​ទាំងមូល

បន្ទាប់មក អង្គប្រជុំបានធ្វើការ​ពិភាក្សាលើរបៀបវារៈ រួមមាន៖ ការរៀបចំកម្មវិធីនវានុវត្តន៍របស់ទីស្ដីការ
គណៈ​​រដ្ឋមន្ត្រី, ក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ, ការរៀបចំ​អង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច​, ការធ្វើបច្ចុប្បន្នភាព​​​រចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីរាជការ និងការពង្រឹងប្រសិទ្ធភាពកិច្ចប្រជុំតាមនីតិវិធីនៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងអនុសាសន៍មួយចំនួនពាក់ព័ន្ធការងាររៀបចំកម្មវិធីនវានុវត្តន៍ទីស្ដីការគណៈ​រដ្ឋមន្ត្រី និងក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ ហើយកិច្ចការនេះត្រូវផ្អែកលើ «ផែនការយុទ្ធសាស្ត្រ
ទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវ​ស្ដីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការ
គណៈរដ្ឋមន្ត្រី ២០២៤-២០២៨»។ ដោយឡែក ចំពោះការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ គឺត្រូវអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យរៀបចំគោលការណ៍ណែនាំផ្ទៃក្នុងពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធទីស្ដីការ​គណៈរដ្ឋមន្រ្តី ដោយឈរលើគោលការណ៍គុណាធិបតេយ្យ​ និងគុណតម្លៃនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងការរៀបចំយន្តការនិងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់និងលិខិត​បទដ្ឋានគតិយុត្ត ដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី និងការរៀបចំសេចក្ដីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់បន្ថែមថា ទីស្តីការគណៈរដ្ឋមន្រ្តី​​បាននិងកំពុងអនុវត្តនូវការដ្ឋានកែទម្រង់ជាច្រើនពាក់ព័ន្ធការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្ដោតពិសេសលើការពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍ​ស្ថាប័ន និងមូលធនមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី បន្តត្រៀមសហការ និងចូលរួមក្នុងការអនុវត្តការកែទម្រង់នេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់នូវការលើកទឹកចិត្តឱ្យបន្តខិតខំអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវអភិក្រមការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវោគជ័យបន្ថែមទៀត​ និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រី


អត្ថបទទាក់ទង