Khmer First Close

កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 160
កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ គិតត្រឹមថ្ងៃនេះ

“ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត របស់ភាគីថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បាញ់ចូលទឹកដីថៃ។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជាមិនទាន់បានប្រើ និងមិនទាន់ដល់ពេលប្រើ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 នៅឡើយទេ។

ការចោទប្រកាន់របស់ភាគីថៃដោយគ្មានមូលដ្ឋាននេះ ដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារក្នុងដែនអធិបតេយ្យភាពកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផង”។

(សន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា)
………

As of today, Cambodia has neither deployed nor used its strategic weapon, the PHL 03

“Cambodia firmly condemns and rejects the false and malicious claims by the Thai side alleging that Cambodia has fired long-range PHL 03 missiles into Thai territory.

Cambodia reaffirms that, as of July 28, it has neither deployed nor is prepared to deploy the PHL 03 long-range missiles.

These unfounded accusations are aimed at justifying more brutal and inhumane actions, while their false narrative seeks to mislead both their own citizens and the international community.”

(Media briefing on July 28, 2025 by the Spokesperson of the Ministry of National Defense of the Kingdom of Cambodia)

អត្ថបទទាក់ទង