Khmer First Close

ក្រសួងការពារជាតិ៖ ៣៥ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា១៨រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ត្រូវបានដោះលែងមកវិញ

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 9:59 am ព័ត៌មានជាតិ 159
ក្រសួងការពារជាតិ៖ ៣៥ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា១៨រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ត្រូវបានដោះលែងមកវិញ ក្រសួងការពារជាតិ៖ ៣៥ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា១៨រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ត្រូវបានដោះលែងមកវិញ

យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានរយៈពេល៣៥ថ្ងៃ ដែលកងកម្លាំងកម្ពុជា១៨រូបត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ត្រូវបានដោះលែងមកវិញឱ្យជួបជុំក្រុមគ្រួសារ។

ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់
ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣៥ថ្ងៃ គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។

35Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them.

On the morning of July 29, 2025, immediately after the ceasefire took effect, the Thai armed forces illegally arrested Cambodian military personnel. As of September 2, 2025, they have been detained unlawfully for 35days.

អត្ថបទទាក់ទង