Khmer First Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 128
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលស្រលាញ់សុខសន្តិភាព កម្ពុជាមិនឈ្លានពានប្រទេសណា ហើយក៏មិនបង្ករឿងជាមួយប្រទេសណាជាដាច់ខាត ពោលគឺកម្ពុជាសុំសិទ្ធិតែការពារបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។

ក្នុងន័យនេះ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ដូចដែលប្រជាពលរដ្ឋខ្មែរបានជ្រាបពេញបេះដូងទាំងអស់គ្នា សន្តិភាពគឺជាអត្តសញ្ញាណរបស់កម្ពុជានៅក្នុងយុគសម័យ «តេជោ-ធិបតី» ។ ថ្នាក់ដឹកនាំរបស់យើងចាត់ទុកសន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជារបស់ដែលមានតម្លៃជាងអ្វីៗទាំងអស់ ហើយក៏ជារបស់ដ៏កម្រក្រកៃណាស់សម្រាប់កម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ»។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា បទឈប់បាញ់ដែលទើបសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក៏កើតដោយសារស្មារតីស្រលាញ់សុខសន្តិភាពនេះដែរ។ ឯកឧត្តម ប៉ែន បូណា ៖ «ក្នុងន័យនេះ ខ្ញុំក៏សូមគូសបញ្ជាក់ជូនជនរួមជាតិឲ្យបានជ្រាបជាថ្មីថា បទឈប់បាញ់ដែលបានចូលជាធរមានតាំងពីពាក់កណ្ដាលអាធ្រាតថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ កន្លងទៅនេះគឺកើតឡើងដោយស្មារតីស្រលាញ់សុខសន្តិភាពនៃថ្នាក់ដឹកនាំរបស់យើង ក្រោមការជួយជ្រោមជ្រែងពីមេដឹកនាំពីបណ្ដាប្រទេសធំៗដែលស្រលាញ់សន្តិភាពដូចយើងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះក៏ទទួលការសាទរពីបណ្ដាមេដឹកនាំពិភពលោកជាច្រើន។ បច្ចុប្បន្នការអនុវត្តបទឈប់បាញ់បានប្រព្រឹត្តទៅក្រោមក្រសែភ្នែកតាមដានដោយយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ»៕

អត្ថបទទាក់ទង