Khmer First Close

សហរដ្ឋអាមេរិកបន្តគាំទ្រចំពោះបទឈប់បាញ់ផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ក្រោមការដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 157
សហរដ្ឋអាមេរិកបន្តគាំទ្រចំពោះបទឈប់បាញ់ផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ក្រោមការដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណ សហរដ្ឋអាមេរិកបន្តគាំទ្រចំពោះបទឈប់បាញ់ផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ក្រោមការដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណ

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណបច្ចុប្បន្ន។

សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងតាមដានការអនុវត្តន៍យ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ភាគីទាំង២ក៏បង្ហាញពីការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីបង្កើតក្រុម AMT (ASEAN Monitoring Team) ឲ្យបានលឿន និងមានសមត្ថភាព។

បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្ហាញពីការអនុវត្តបន្ត រួមមាន៖ ការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

សូមបញ្ជាក់ថា៖ ជំនួបដ៏មានសារៈសំខាន់នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន និងឆន្ទៈពិតប្រាកដក្នុងការគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់។

អត្ថបទទាក់ទង