កម្ពុជាឯកភាពលើសំណើរបស់ថៃ ប្រជុំ GBC នៅម៉ាឡេស៊ី និងស្នើឱ្យមានតំណាងប្រទេស ៣ គឺម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិន ចូលរួមសង្កេតការណ៍

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបាន ធ្វើលិខិតឆ្លើយតបទៅ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុងណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥៕