រដ្ឋមន្រ្តីក្រសួងការពារជាតិ៖ ការដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចុះឃ្លាំមើលសភាពការណ៍ជាក់ស្តែងនៅព្រំដែន គឺដើម្បីលុបលាងការចោទប្រកាន់ថាកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង២៤:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងបន្ថែមថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ទៀ សីហា បានបន្តថា ព្រឹកមិញ ឯកឧត្តម ក៏បានទំនាក់ទំនង (តាមទូរស័ព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
The Cambodian Army has strictly abided by the ceasefire since 00:00 last night and continues to uphold it without deviation. We firmly reject the recent statements issued by the Thai Army and Thai media accusing Cambodia of violating the ceasefire agreement.
To demonstrate Cambodia’s commitment, today the leadership of the Cambodian Ministry of National Defense will lead a delegation of diplomats, foreign military attachés in the Kingdom of Cambodia, and other relevant parties to observe the actual situation along the Cambodian-Thai border.
This morning, I held a telephone conversation with the Acting Minister of National Defense of Thailand to discuss certain incidents that occurred during the implementation of the ceasefire agreement. Furthermore, as announced during the joint statement issued in Kuala Lumpur, Malaysia, on July 28, 2025, the Cambodian Ministry of National Defense will host the next General Border Committee meeting (GBC) on August 4, 2025, in Phnom Penh, with the participation of the Thai delegation.