Khmer First Close

ម៉ាឡេស៊ីគាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 157
ម៉ាឡេស៊ីគាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ម៉ាឡេស៊ីគាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

នាថ្ងៃទី ៦ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅទីក្រុងកuala Lumpur ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយអាស៊ាន ដើម្បីជួយសម្របសម្រួលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីម៉ាឡេស៊ីគាំទ្រការបង្កើតឯកសារក្រមប្រតិបត្តិ (TOR) និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Monitoring Team – AMT) ដែលនឹងក្លាយជាយន្តការសំខាន់ក្នុងការតាមដាន និងអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆាប់បង្រួបបង្រួមសន្តិភាពក្នុងតំបន់។

ឯកឧត្តម General Nizam បានថ្លែងថា៖ “សន្តិភាពគឺមានតម្លៃខ្ពស់។ ជីវិតគឺមានតម្លៃ។ ពេលវេលាគឺសំខាន់។” ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា៖ “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចា គឺអាចជួយសង្គ្រោះជីវិតកងកម្លាំង និងប្រជាពលរដ្ឋរបស់យើងបាន។ កាន់តែឆាប់ កាន់តែប្រសើរ។”

ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការព្រំដែន (GBC) របស់កម្ពុជា និងថៃ បានធ្វើការផ្លាស់ប្តូរយោបល់សំខាន់ៗជាច្រើនក្នុងបរិយាកាសវិជ្ជមាន។ ភាគីថៃបានយល់ព្រមលើធាតុចូលជាច្រើនរបស់កម្ពុជា ខណៈកម្ពុជាក៏បានទទួលយកចំណុចវិជ្ជមានរបស់ភាគីថៃផងដែរ។

កិច្ចប្រជុំនេះកើតមានក្នុងបរិបទនៃការចងក្រងកិច្ចសហប្រតិបត្តិការយោធានិងការទូត ដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ាន។

អត្ថបទទាក់ទង