Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ កុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1686
សម្ដេចតេជោ ហ៊ុន សែន៖ កុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ សម្ដេចតេជោ ហ៊ុន សែន៖ កុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួនជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឃើញធនាគារអាមេរិកដួល សូមកុំបន់ស្រន់ឱ្យអាមេរិកខ្សោយផ្នែកសេដ្ឋកិច្ចឱ្យសោះ ពីព្រោះថា ប្រទេសនីមួយៗ ត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយអាមេរិក គឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកលើកមុន ក៏ផ្តើមចេញពីការចុះខ្សោយនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ។ សម្តេចបន្តថា យើងក៏មិនត្រូវរារាំងដល់ដំណើររីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិននោះដែរ ព្រោះយើងត្រូវសិក្សាពីគ្នាទៅវិញទៅមកដើម្បីទទួលផលប្រយោជន៍ទាំងអស់គ្នាក្នុងស្ថានភាពឈ្នះឈ្នះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងមិនត្រូវបន់ឱ្យប្រទេសណាមួយនៅលើពិភពលោកមានបញ្ហានោះឡើយ ហើយកម្ពុជាក៏មិនចូលរួមក្នុងយុទ្ធនាការដើម្បីបំផ្លាញប្រទេសណាមួយនោះដែរ៕

អត្ថបទទាក់ទង