Khmer First Close

រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ UNDP ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 131
រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ UNDP ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ UNDP ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំងពីលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំកម្ពុជា។

ជាមួយគ្នានេះដែរ លោក អេនរីកូ ហ្កាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង UNDP ជាមួយក្រសួងស្ថាប័នកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្ដៅនិងសម្ដែងការអបអរសាទរចំពោះលោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះក្នុងការរួមចំណែកកសាងប្រទេសកម្ពុជារួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការបោសសម្អាតមីន បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

On the morning of 20 August 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, received a courtesy call from Mr. Enrico Gaveglia, the newly appointed United Nations Development Programme (UNDP) Resident Representative to the Kingdom of Cambodia, who presented his Letter of Credence.

Mr. Enrico Gaveglia highly commended the efforts of the Royal Government of Cambodia in promoting development across all sectors and reaffirmed UNDP’s commitment to strengthening cooperation with Cambodian line ministries to achieve sustainable development goals.

In response, His Excellency the Deputy Prime Minister warmly welcomed and extended congratulations to Mr. Enrico Gaveglia on his appointment as the new UNDP Resident Representative to Cambodia. His Excellency underscored the Royal Government’s appreciation for UNDP’s contributions over the past five decades to Cambodia’s nation-building, including support in combating the COVID-19 pandemic, demining operations, and environmental and socio-economic development.

អត្ថបទទាក់ទង