Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លិខិតមិត្តអ្នកអាន៖ «តើលោក សម រង្ស៊ី បាននិយាយអ្វីខ្លះនៅលើ Facebook?»

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1557
លិខិតមិត្តអ្នកអាន៖ «តើលោក សម រង្ស៊ី បាននិយាយអ្វីខ្លះនៅលើ Facebook?» លិខិតមិត្តអ្នកអាន៖ «តើលោក សម រង្ស៊ី បាននិយាយអ្វីខ្លះនៅលើ Facebook?»

មានពាក្យពីរម៉ាត់ដែលពិពណ៌នាយ៉ាងល្អបំផុតចំពោះសាររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុក ដើម្បីញុះញង់អ្នកគាំទ្រគណបក្សប្រឆាំងនោះ គឺ «ហិង្សា» និង «រើសអើងជាតិសាសន៍»។ ស្ថានបេសកកម្មការទូតបរទេសភាគច្រើនដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលអាចទទួលសេវាបកប្រែជាភាសាខ្មែរ អាចយល់បានយ៉ាងងាយនូវចរិតញុះញង់ និងហិង្សានៃសាររបស់លោក សម រង្ស៊ី និងក្រុមប្រឆាំង ដែលភាគច្រើនសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងនូវសារទុច្ចរិត និងឃោរឃៅរបស់ពួកគេ ដែលពោរពេញទៅដោយ កំហឹង។
ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ សូមបញ្ជាក់ថា សារខាងក្រោមគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ហើយនៅមានសារដ៏អាក្រក់ ឃោរឃៅជាច្រើនទៀត ដែលគំរាមកំហែងអាយុជីវិតថ្នាក់ដឹកនាំកម្ពុជា, ប្រមាថធ្ងន់ធ្ងរដល់អង្គព្រះករុណាព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ ដែលមិនអាចទទួលយកបានទាក់ទងនឹងទំនាក់ទំនងលោហិតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត។ សារទាំងនោះវាទុយ៌សពន់ពេក ដែលស្មេរ មានអារម្មណ៍ខ្ពើមរអើម ហើយមិនអាច នឹងយកមកសរសេរឡើងវិញនៅក្នុងអត្ថបទមួយនេះ។

ជាការគួរឱ្យសោកស្តាយ Facebook មិនបានយកភ្នែកមើល យកត្រចៀកស្តាប់នូវសារពេញដោយការញុះញង់ និងរើសអើងពូជសាសន៍របស់លោក សម រង្ស៊ី និងក្រុមប្រឆាំងនោះទេ ហើយយើងក៏មិនយល់ដែរថា អ្វីទៅដែល Facebook ហៅថា គោលការណ៍សីលធម៌ក្នុងបណ្តាញសង្គមនោះ។

យើងមានតែសន្និដ្ឋានថា Facebook កំពុងតែការពាររបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលញុះញង់អំពើហិង្សានិងរើសអើងពូជសាសន៍ ដែលពិភពលោកទាំងមូលកំពុងស្អប់ខ្ពើម ។ ឬមួយ ក៏ Facebook ចង់លើកតម្កើងវប្បធម៌ហិង្សាបែបនេះនៅក្នុងសង្គមខ្មែរ ប៉ុន្តែ យើងជឿជាក់ថា ប្រជាជនខ្មែរឆ្អែតឆ្អន់ហើយនឹងអំពើហិង្សា ហើយប្រជាជនខ្មែរក៏អាចឆ្អែតឆ្អន់នឹងការមិនអើពើរបស់ Facebook ដូចគ្នា។
 
សារចុះក្នុងទំព័រហ្វេសប៊ុក ចុះថ្ងៃទី ៣ កក្កដា ២០១៨ អំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនឹងធ្វើសេចក្តីអំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព គ្រប់ជាន់ថ្នាក់ គ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ដើម្បីស្នើឱ្យកងកម្លាំងប្រដាប់អាវុធដែលមានឈាមជ័រជាខ្មែរ ចូលរួមក្នុងបេសកកម្មសង្គ្រោះជាតិយើង ដោយរំដោះប្រទេសកម្ពុជា ពីក្រញ៉ាំពួកក្រុមក្បត់ជាតិ ដែលដឹកនាំស្រុកយើង សព្វថ្ងៃ ឆ្ពោះទៅរកមហន្តរាយតាមគម្រោងបរទេសឈ្លានពានដែលចង់លេបត្របាក់ទឹកដីប្រទេសកម្ពុជា និងរំលាយពូជសាសន៍ខ្មែរ។

ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងវីដេអូផ្សាយក្នុង Sam Rainsy Facebook Page នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩យើងនឹកដល់ប្រទេសរូម៉ានីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មានជនផ្តាច់ការមួយឈ្មោះ Nicolae Ceaușescu ផ្តាច់ការជាង ហ៊ុន សែន ទៅទៀត ។ ស្អីអាងទ័ព ស្អីអាងទ័ព ស្អីអាងទ័ព ប្រើទ័ពបង្ក្រាបប្រជាពលរដ្ឋរាប់សិបឆ្នាំ ។ តែថ្ងៃមួយ ប្រជាពលរដ្ឋឈឺចាប់ ឈឺចាប់មែនទែន ដល់ក គឺគាត់ប្រាប់បងប្អូនគាត់ កូនចៅគាត់ ក្នុងកងកម្លាំងប្រដាប់អាវុធ ការពារ  Ceaușescu តើកាពារជនផ្ដាច់ការ Nicolae Ceaușescu ដល់ណាទៀត ត្រូវការពារកូនចៅយើង សាច់ឈាមយើង ជនរួមជាតិយើង ឲ្យមានសេរីភាព ឲ្យមានយុត្តិធម៌ ឲ្យមានភាពថ្កុំថ្កើង រុងរឿងនៅក្នុងសង្គមជាតិយើង ។ ភាសាទាំងអស់នេះ យើងត្រូវនិយាយជាមួយទាហានខ្មែរឥឡូវនេះ ។ខ្ញុំជឿថា ថ្ងៃណាមួយ ហ៊ុន សែន នឹងដូចគ្នាអញ្ចឹង ។ ពេលនោះ Ceaușescu គាត់ប្រាប់បញ្ជាឲ្យកងទ័ពបង្ក្រាបបាញ់លើប្រជាពលរដ្ឋ ។ ស្រាប់តែទាហាន បែរចុងកាណុងមករកគាត់វិញ ។ រូបគាត់ Ceaușescu និងប្រពន្ធគាត់បានរត់ជិះឧទ្ធម្ភាគចក្ររត់ចុះទៅដល់កន្លែងមួយ ប្រជាពលរដ្ឋព័ទ្ធចាប់កាត់ទោស ប្រហារជីវិត បាញ់ និងសម្លាប់ចោល ទាំងប្រពន្ធរបស់គាត់ ឈ្មោះ អេឡេណា ។
 
ពាក្យសម្តីរបស់ សម រង្ស៊ី ផ្សាយនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ អ្វីដែលខ្ញុំប្រកាសថ្ងៃនេះ ខ្ញុំប្រកាសអោយច្បាស់ ខ្ញុំនឹងទៅប្រទេសកម្ពុជាវិញនេះ មិនមែនឲ្យ ហ៊ុន សែនមកចាប់ខ្ញុំទេ ខ្ញុំទៅចាប់ ហ៊ុន សែន វិញ ។
យើងចូលប្រទេសកម្ពុជាវិញជាមួយបងប្អូនខ្មែរដែលខ្ញុំរៀបរាប់អំបាញ់មិញ រាប់ម៉ឺន រាប់សែន រាប់លាននាក់ទៅចាប់ដៃជាមួយបងប្អូនខ្មែរ សូមឱ្យប្រជារាស្ត្រខ្មែរងើបឈរឡើងទាំងអស់គ្នា ។ ខ្មែរគ្រប់មជ្ឈដ្ឋានរួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ខ្មែរគ្រប់មជ្ឈដ្ឋាន ដែលឈឺចាប់យូរហើយ សូមងើបឈរឡើងទាំងអស់គ្នា ទាមទារយកប្រទេសកម្ពុជាវិញឲ្យទាល់តែបាន ។ ខ្មែរយើងទាំងអស់គ្នា បងប្អូន ទាំងទាហាន ប៉ូលិស ទាំងកម្មករ ទាំងកសិករ ទាំងយុវជន សូមងើបឈរឡើងទាំងអស់គ្នាបងប្អូន យើងទៅរំដោះប្រទេសជាតិយើង ពីក្រញ៉ាំជនក្បត់ជាតិ ហ៊ុន សែន ។ ខ្ញុំជឿថាការប្ដេជ្ញាចិត្តរបស់បងប្អូនយើងថ្ងៃនេះ នឹងនាំមកនូវជោគជ័យសម្រាប់ប្រជាជនខ្មែរទាំងមូល ។ បងប្អូនទាំងអស់គ្នាយើងប្ដេជ្ញាទៅប្រទេសកម្ពុជារំដោះប្រទេសកម្ពុជាឲ្យទាល់តែបាន ក្នុងឆ្នាំ ២០១៩ នេះ ។សារក្នុងទំព័រហ្វេសប៊ុក ចុះថ្ងៃទី ១១ កុម្ភៈ ២០១៩ សេចក្តីព្រមានដល់អ្នកវិនិយោគចិននៅកម្ពុជា អ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាននៅស្រុកខ្មែរ ត្រូវដឹងថា ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ។ ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូររបប ហ៊ុន សែន ចេញ។ ផលប្រយោជន៍របស់អ្នកវិនិយោគ និងជនជាតិចិនខ្លួនឯង តម្រូវឲ្យពួកគេពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេ ដោះស្រាយបញ្ហាទាំងឡាយ ដែលពួកគេបានបង្កឲ្យពលរដ្ឋខ្មែរជាអ្នករងគ្រោះ ដោយសារពួកគេ។….ជនជាតិចិនទាំងនោះ ត្រូវដឹងថា ពួកគេបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល មានការក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះ ជាការប្រុងប្រយ័ត្នដ៏ត្រឹមត្រូវ បើពួកគេឈប់បំពានមកលើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែងការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក។ បើមិនយ៉ាងដូច្នោះទេ ពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខពីការផ្ទុះកំហឹង ពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មី នឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ នេះ។


 
ដោយ ចៅ សន្តិប្រណម្យ