Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅការិយាល័យ គណៈកម្មាធិការប្រកួតប្រជែង (PCC) នៃប្រទេសហ្វីលីពីន

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1287
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅការិយាល័យ គណៈកម្មាធិការប្រកួតប្រជែង (PCC) នៃប្រទេសហ្វីលីពីន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅការិយាល័យ គណៈកម្មាធិការប្រកួតប្រជែង (PCC) នៃប្រទេសហ្វីលីពីន

(ប្រទេសហ្វីលីពីន)៖ តាមរយៈការអញ្ជើញរបស់ លោក Michael Galicia Aguinaldo ប្រធាននៃគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ទៅទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅការិយាល័យ PCC នៅទីក្រុងខេហ្សុន ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៣។

តាមរយៈការគាំទ្រពីគម្រោង COMPETE ដំណាក់កាលទី២ របស់ទីភា្នក់ងារ GIZ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងជួយដល់ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរអំពីការរៀបចំស្ថាប័ន និងឧត្តមានុវត្តន៍កន្លងមករបស់ គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ជាពិសេសលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាមួយ គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ផងដែរ។

ប្រភព៖ AMS Radio97