Khmer First Close

គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1106
គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត។

តាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបង្ហាញឲ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៨ ២១៤ ៤៣០ នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការចំនួន ៧ ៧៧៤ ២៧៦ សំឡេង និងសំឡេងមិនបានការសរុបចំនួន ៤៤០ ១៥៤ សំឡេង។

ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ ៦ ៣៩៨ ៣១១សំឡេង, គណបក្សហ្វ៊ុនសិនប៉ិចឈរនៅលំដាប់ទី២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦ ៤៩០ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣៤ ២៨៥ សំឡេង, គណបក្សយុវជនកម្ពុជាទទួលបាន ៩៧ ៤១២ សំឡេង, គណបក្សធម្មាធិបតេយ្យទទួលបាន ៨៤ ០៣០សំឡេង ហើយគណបក្សក្រៅពីនោះទទួលបានសំឡេង បន្តិចបន្តួច។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាលើកនេះ ជាការបោះឆ្នោតមួយដែលមានអត្រាអ្នកទៅបោះឆ្នោត និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាតិច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតនៅកម្ពុជា៕