Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លោក នេត្រ ភក្ត្រា៖ ទំហំផ្ទៃដីនៅតាមតំបន់ធនធានធម្មជាតិមានការកើនឡើង តែមិនប៉ះពាល់ដល់ដីរបស់ពលរដ្ឋនោះឡើយ ក្រោមការសិក្សា និងវាយតម្លៃយ៉ាងច្បាស់លាស់

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3398
លោក នេត្រ ភក្ត្រា៖ ទំហំផ្ទៃដីនៅតាមតំបន់ធនធានធម្មជាតិមានការកើនឡើង តែមិនប៉ះពាល់ដល់ដីរបស់ពលរដ្ឋនោះឡើយ ក្រោមការសិក្សា និងវាយតម្លៃយ៉ាងច្បាស់លាស់ លោក នេត្រ ភក្ត្រា៖ ទំហំផ្ទៃដីនៅតាមតំបន់ធនធានធម្មជាតិមានការកើនឡើង តែមិនប៉ះពាល់ដល់ដីរបស់ពលរដ្ឋនោះឡើយ ក្រោមការសិក្សា និងវាយតម្លៃយ៉ាងច្បាស់លាស់

(ភ្នំពេញ)៖ រាជរាជរដ្ឋាភិបាលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពីការកែប្រែផ្ទៃតំបន់ការពារធនធម្មជាតិ តំបន់ដែនជម្រកសត្វព្រៃ និងតំបន់ឧទ្យានជាតិនានាជាបន្តបន្ទាប់។ តាមរយៈការចេញអនុក្រឹត្យនេះ គេសង្កេតឃើញថា ទំហំផ្ទៃដីនៅក្នុងតំបន់អភិរក្សទាំងនោះមានការពង្រីក និងកើនឡើងយ៉ាងច្រើន។

ផ្ទៃដីតំបន់ការពារធនធានធម្មជាតិទាំងនេះ មានការកើនឡើង ក៏មានទស្សនមួយចំនួនបង្ហាញពីការព្រួយបារម្ភ ដែលអាចប៉ះពាល់ដល់ផ្ទៃដីរបស់ប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះផងដែរ។

ជុំវិញករណីនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ សម្រាប់ផ្ទៃនៅតាមដែនជម្រកសត្វព្រៃ ឧទ្យានជាតិ ដែលមានចំនួនផ្ទៃកើនឡើង គឺការសម្រួលព្រំប្រទល់រួចរាល់ ព្រមទាំងការរៀបចំផ្ទៃដីពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យចូលក្នុងតំបន់រួមតែមួយ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ «ចំពោះការកែប្រែផ្ទៃដីនៅតាមតំបន់ការពារធនធានធម្មជាតិនេះ មិនមានការប៉ះពាល់ដល់ផ្ទៃដីរបស់ប្រជាពលរដ្ឋនោះទេ ដោយសារតែក្រុមការងារជំនាញបានពិនិត្យ បានយ៉ាងល្អិតល្អន់ ដោយបានកែសម្រួលព្រំប្រទល់ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោកបានបញ្ជាក់ថា ការបង្កើតតំបន់ការពារធនធានធម្មជាតិ គឺបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៣ ខណៈតំបន់ខ្លះគឺមន្ត្រីជំនាញ មិនអាចធ្វើដំណើរចូលទៅដល់នោះទេ ដោយសារតែតំបន់ខ្លះនៅមានសង្គ្រាមនៅឡើយ ប៉ុន្តែ ក្រោមដំបូលនៃសុខសន្តិភាព បានផ្តល់លទ្ធភាព ដើម្បីពិនិត្យ កែសម្រួលបញ្ជាក់ពីចំនួនលើផ្ទៃដី ពិតប្រាកដ។

លោក នេត្រ ភក្ត្រា បានបន្តថា ការរៀបចំកែប្រែផ្ទៃដីនេះ ដើម្បីឱ្យបានដឹងច្បាស់ពីទិន្នន័យផ្ទៃដីសរុបឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការរៀបចំសម្រាប់ការគ្រប់គ្រង និងការអភិរក្សទាំងការបោះបង្គោល ការបែងចែកអភិរក្ស ឱ្យស្របទៅតាមច្បាប់ស្តីពីតំបន់ការពារធនធានធ្មជាតិ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់តំបន់ការពារធម្មជាតិ ដែលបានធ្វើការកែសម្រួលផ្ទៃដី រហូតមកពេលនេះមានជាង៣០ទីតាំង ដែលជាចំណែកមួយនៃការពង្រឹងទៅលើការការពារតំបន់ធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

លោក នេត្រ ភក្ត្រា
លោក នេត្រ ភក្ត្រា