Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញដល់មន្រ្តីឧទ្យានុរក្ស ត្រូវអប់រំ និងផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងអំពីច្បាប់ និងផលប៉ះ ពាល់នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1155
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញដល់មន្រ្តីឧទ្យានុរក្ស ត្រូវអប់រំ និងផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងអំពីច្បាប់ និងផលប៉ះ ពាល់នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញដល់មន្រ្តីឧទ្យានុរក្ស ត្រូវអប់រំ និងផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងអំពីច្បាប់ និងផលប៉ះ ពាល់នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឱ្យបាន យល់អំពីច្បាប់ និងបានយល់អំពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ និងការរក្សាសត្វព្រៃឱ្យគង់វង្សសម្រាប់ផ្តល់ជាប្រយោជន៍យូរអង្វែងទៅថ្ងៃខាងមុខ។

ថ្លែងក្នុងការចុះជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្សប្រចាំការនៅស្រុក សំឡូត ខេត្ត បាត់ដំបង នារសៀលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា នៅពេលដែលបងប្អូនយើងមាន ការយល់ដឹងនេះហើយជារបងការពារដ៏មាំទាំសម្រាប់ធនធានធម្មជាតិរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា នៅកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៦ ដែលក្នុងនេះមានរបៀងអភិរក្សជីវចម្រុះចំនួន ៣ ហើយតំបន់ការពារធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីចំនួន ៧លាន ៣សែន ហិកតា ហើយក្នុង ចំណោមផ្ទៃដីនេះគឺមានទំហំធំណាស់បើធៀបនឹងកម្លាំងមន្រ្តីឧទ្យានុរក្សរបស់យើងដែលឈរជើងគឺមានត្រឹមតែ ១ ២០០ នាក់។

ឯកឧត្តមបានថ្លែងថា ដូច យើងបានដឹងហើយថាកម្លាំងមួយចំនួនចូលនិវត្តន៍ ហើយមួយចំនួនបោះបង់ការងារ ប៉ុន្តែពុំមានការបញ្ចូលកម្លាំងបន្ថែមដែលជាមូលហេតុធ្វើឱ្យកម្លាំងការពារព្រៃឈើ និងសត្វព្រៃមានកម្លាំងមិនគ្រប់គ្រាន់។ បើតាមការសិក្សាគឺមន្រ្តីឧទ្យានុរក្សម្នាក់គ្រប់គ្រងតំបន់ការពារធម្មជាតិ ៦ ០០០ ហិកតាជាង។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា៖ «ដូចដែលយើង ដឹងហើយថាសម្រាប់ផ្ទៃដីរបស់យើងមានទំហំធ្វើឱ្យផ្តល់ឱកាសឱ្យក្រុមជនល្មើសមួយចំនួនអាចបង្កើតនូវបទល្មើសធនធានធម្មជាតិដែលទាមទារឱ្យមន្រ្តីឧទ្យានុរក្សបង្កើនការយកចិត្តទុកដាក់ និង បង្កើនកិច្ចការពារ បទល្មើសធនធានធម្មជាតិយើងបន្តទៀតក្នុងនាមយើងមានមន្រ្តីនគរបាលយុត្តិធម៌»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ «កម្លាំងយើងតិច ហេតុនេះយើងត្រូវពង្រឹងរបងការ ពារនេះសំដៅទៅលើតួនាទីរបស់ប្រជាសហគមន៍ដែលនៅជុំវិញតំបន់ការពារធមមជាតិរបស់យើង»។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា ក្នុងក្របខណ្ឌគោលនយោ បាយរបស់ក្រសួងបរិស្ថានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូលដែលយើងខិតខំការពារព្រៃនេះគឺអនុវត្តន៍នូវវិធានការចំនួន២តំណាលគ្នាគឺវិធានការទីមួយការអនុវត្តច្បាប់ ទី២វិធានការសេដ្ឋកិច្ចពោលគឺធ្វើឱ្យប្រជាសហគមន៍មានជីវភាពធូរធា ដោយមានរបរចិញ្ចឹមជីវិតយ៉ាងត្រឹមត្រូវ។

ឯកឧត្តមអះអាងថា វិធានការទាំង២នេះដើរទន្ទឹមគ្នាដោយពង្រឹងទៅលើកិច្ចការពារអភិរក្សធនធានធម្មជាតិរបស់យើង។ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យមន្រ្តីឧទ្យានុរក្សត្រូវខិតខំប្រឹងប្រែ ហើយត្រូវតែបំពេញការងារយកចិត្តទុកដាក់ពីព្រោះថាវាជាអនាគតរបស់យើង តូនាទីរបស់យើងនេះយើងមានប្រាក់សោធននិវត្តន៍។ «យើងលែងកាប់ឈើដើម្បីលុយហើយ តែយើងរក្សាឈើឈរដើម្បីរកចំណូលវិញពោលគឺយើងរកចំណូលតាមរយៈឥណទានកាបូនគឺការលក់តួនាទីរបស់ឈើមានន័យថាឈើស្រូបយកឧស្ម័នកាបូនិច បញ្ចេញមកវិញនូវ អុកស៊ីសែនដែលជាខ្យល់ដកដង្ហើមរបស់យើង។ បរទេសគេទិញពីយើង គឺយើបានលុយមកពង្រឹង និងអភិរក្សធនធានធម្មជាតិរបស់យើង។អញ្ចឹងយើងចង់ការពារឱ្យបាននៅសំឡូតនេះដោយយើងអាចលក់តូនាទីតាមរយៈឥណទានកាបូន។ ក្រៅពីនេះបើយើងការពារព្រៃបានយើងក៏អាចស្រូបទាញទេសចរណ៍តាមរយៈធនធានធម្មជាតិទាំងនេះ»។ នេះជាការអះអាង បន្ថែម របស់ឯកឧត្តម នេត្រ ភក្រ្ត។

ឯកឧត្តម រដ្ឋលេខាធិការក៏បានជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវតែចូលរួមដោះអន្ទាក់តាមព្រៃភ្នំដើម្បីការពារសត្វព្រៃក៏ដូចជាការពារព្រៃឈើសម្រាប់ប្រជាសហគមន៍ និងក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។