Khmer First Close

កម្ពុជា-ថៃបានឯកភាពគ្នាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ាសម្រាប់ជំពូកថ្មីនៃ «សន្តិភាព» និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 159
កម្ពុជា-ថៃបានឯកភាពគ្នាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ាសម្រាប់ជំពូកថ្មីនៃ «សន្តិភាព» និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃបានឯកភាពគ្នាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ាសម្រាប់ជំពូកថ្មីនៃ «សន្តិភាព» និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

យោងតាមសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ដោយអនុលោមតាមគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ាសម្រាប់ជំពូកថ្មីនៃសន្តិភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពនិងគាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមាន សមត្ថភាពបំផ្លាញខ្លាំង ស្វាគមន៍ចំពោះការឯកភាពលើការបង្កើតលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឯកភាពគ្នាលើនិយាមនីតិវិធីប្រតិបត្តិ(SOP) សម្រាប់ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) លើការងារដោះមីនមនុស្សធម៌ ហើយភាគីទាំងពីរ បានឯកភាព ជួបប្រជុំក្នុងរយៈមួយសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំ GBC នេះ ដើម្បីកំណត់ទីតាំងព្រំដែនសាកល្បងសម្រាប់ធ្វើការងារដោះមីនមនុស្សធម៌ ដែលស្ថិតក្នុងតំបន់ព្រំដែនជាអាទិភាព ដែលត្រូវបានឯកភាពដោយភាគីទាំងពីរ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី២នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា(GBC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលសហប្រធានដោយ ឯកឧត្តម នាយឧត្តម-សេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសមាជិក នៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងសម្រាប់តាមដានលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបញ្ចប់នូវផែនការសកម្មភាពជាក់លាក់សម្រាប់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង