Khmer First Close

កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 162
កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្សនិងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។

ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្រ្កាបបណ្តាញឧក្រិដ្ឋជននិងនាំខ្លួនជនល្មើសមកផ្តន្ទាទោស។

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ក្រសួងការបរទេសកម្ពុជាដូចខាងក្រោម៖

អត្ថបទទាក់ទង