Khmer First Close

ឯកឧត្តម ស្វាយ ស៊ីថា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ​ព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស)

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1102
ឯកឧត្តម ស្វាយ ស៊ីថា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ​ព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) ឯកឧត្តម ស្វាយ ស៊ីថា ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ​ព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស)

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលមានសមាសភាពដូចខាងក្រោម៖

 

១. ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធាន
២. ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានទី១
៣. ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍
៤. ឯកឧត្តម ទិត សុធា ប្រធានអង្គភាព័ត៌មាននិងប្រតិកម្មរហ័ស អនុប្រធាន
៥. ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី អនុប្រធាន
៦. ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
៧. ឯកឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ សមាជិក
៨. ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
៩. ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សមាជិក
១០. ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សមាជិក
១១. ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន គ.ស.ព.ស សមាជិក

 

អត្ថបទទាក់ទង