Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រេចបាន៩០ភាគរយហើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1518
អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រេចបាន៩០ភាគរយហើយ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រេចបាន៩០ភាគរយហើយ

គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៩០ ភាគរយហើយ នេះបើយោងតាមរបាយរបស់គណៈកម្មការសាងសង់។

លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មមការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈ កម្មការតម្រង់ទិសប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់ នៅទីតាំងគម្រោងកាលពីម្សិលមិញ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន៩០ ភាគរយហើយ តាមផែនការដែលបានគ្រោងទុក ។

លោកបនថា តាមការគ្រោងទុក្ខអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីនេះនឹងត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភា ខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខសម្តេចតេជោ ហ៊ុន សែន

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង