Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសន្តិភាពនោះទេ ប្រជាពលរដ្ឋគ្មានសេចក្តីសុខនោះឡើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3524
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសន្តិភាពនោះទេ ប្រជាពលរដ្ឋគ្មានសេចក្តីសុខនោះឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសន្តិភាពនោះទេ ប្រជាពលរដ្ឋគ្មានសេចក្តីសុខនោះឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាបើគ្មានសន្តិភាពនោះទេ ទោះបីជាប្រទេសអ្នកមានប៉ុន្មានក៏ដោយ ក៏គ្មានសេចក្ដីសុខនោះដែរ។ សម្ដេច បានលើកឡើងពីបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែនជាឧទាហរណ៍ជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យគណបក្សនេះ បានបន្តថែរក្សានូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិជាបន្តទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានតែការបោះឆ្នោតទេ គឺជាការបង្ហាញនូវលទ្ធិប្រជាធិបតេយ្យ និងអាចបន្តនូវដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជាតទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចង់បានអំណាចដោយប្រើវិធីសង្គ្រាម ឬការញុះញង់ឲ្យបំផ្លាញនូវសន្តិភាពមិនមែនជាជម្រើសល្អនោះទេ ដែលអាចមើលឃើញបានតាមរយៈស្ថានភាពមួយចំនួននៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន និងថាបើទោះបីជាប្រទេសអ្នកមានប៉ុណ្ណាក៏ដោយក៏ប៉ុន្តែមិនអាចមានក្ដីសុខនោះទេ៕

អត្ថបទទាក់ទង