Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវយកដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ហើយដៃម្ខាងទៀតកសាងពង្រឹងមូលដ្ឋានសម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 614
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវយកដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ហើយដៃម្ខាងទៀតកសាងពង្រឹងមូលដ្ឋានសម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវយកដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ហើយដៃម្ខាងទៀតកសាងពង្រឹងមូលដ្ឋានសម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ វិបត្តិបានកើតមានផ្ទួនៗ រាប់ចាប់តាំងពីកូវីដ-១៩ វិបត្តិអតិផរណា រហូតដល់សង្រ្គាមនៅតំបន់ផ្សេងៗ បានជះឥទ្ធិពលដល់កម្ពុជា។ ហេតុដូច្នេះហើយទើបវាទាមទារឱ្យយើងត្រូវយកដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ហើយដៃម្ខាងទៀតត្រូវកសាងពង្រឹងមូលដ្ឋានសម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដោះស្រាយបញ្ហាចំពោះមុខគឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍កុំឱ្យវាអាក្រក់ខ្លាំង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើនិយាយពីជីវភាពរស់នៅរបស់ប្រជាជន គឺធ្វើយ៉ាងណាកុំឱ្យពួកគាត់ធ្លាក់ទៅក្នុងជ្រោះនៃភាពលំបាក ជាពិសេសបញ្ហាជីវភាព។ ដូច្នោះហើយបានជាចាំបាច់ឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអន្តរាគមន៍សង្គមជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទប់សភាពការណ៍ជួយប្រជាពលរដ្ឋ គឺជាការជួយដល់លំនឹងសេដ្ឋកិច្ចជាតិ ព្រោះសេដ្ឋកិច្ចរបស់ជាតិវាអាស្រ័យលើប្រជាជន យើងមិនអាចមានរដ្ឋមួយដែលមានលំនឹងម៉ាក្រូសេដ្ឋកិច្ចបានទេ បើជីវភាពរបស់ប្រជាជនគ្មានលំនឹង។ គ្រួសារនីមួយៗគឺជាកោសិកានៃសង្គម ការវាស់ស្ទង់សុខភាពសេដ្ឋកិច្ចជាតិ គឺជាការវាស់ស្ទង់ទៅលើគ្រួសារនីមួយៗ និងចំណូលនៃមនុស្សម្នាក់ៗ។ ដូច្នេះហើយបានជាការដាក់ចេញគោលនយោបាយអន្តរាគមន៍សង្គមក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ អាចធានាបាននូវការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤




អត្ថបទទាក់ទង