Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អំឡុងពេលកើតមានវិបត្តិសកល កម្ពុជាមិនត្រឹមតែមិនដំឡើងថ្លៃអគ្គិសនីប៉ុណ្ណោះទេ តែថែមទាំងបញ្ចុះថ្លៃទៀតផង

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 535
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អំឡុងពេលកើតមានវិបត្តិសកល កម្ពុជាមិនត្រឹមតែមិនដំឡើងថ្លៃអគ្គិសនីប៉ុណ្ណោះទេ តែថែមទាំងបញ្ចុះថ្លៃទៀតផង សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អំឡុងពេលកើតមានវិបត្តិសកល កម្ពុជាមិនត្រឹមតែមិនដំឡើងថ្លៃអគ្គិសនីប៉ុណ្ណោះទេ តែថែមទាំងបញ្ចុះថ្លៃទៀតផង

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅអំឡុងពេលដែលសេដ្ឋកិច្ចសកលកំពុងជួបការលំបាក មានប្រទេសច្រើនណាស់នៅលើពិភពលោកបានដំឡើងថ្លៃអគ្គិសនី ប៉ុន្តែនៅកម្ពុជា មិនត្រឹមតែមិនដំឡើងថ្លៃអគ្គិសនីប៉ុណ្ណោះទេ តែថែមទាំងបញ្ចុះថ្លៃទៀតផង។

សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់» នៅស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះមិនបានច្រើនក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែអាចទម្លាក់ថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មឧស្សាហកម្មមួយចំនួន ក្នុងរយៈពេល ៣ខែ ហើយគ្រោងនឹងទម្លាក់ថ្លៃអគ្គិសនីសម្រាប់វិស័យទេសចរណ៍ទៀតផង។ វិធានការនេះគឺដើម្បីលើកទឹកចិត្តឱ្យមានការផលិតឱ្យបានច្រើន។ បើតាមសម្ដេចធិបតី រដ្ឋបានបង់ថ្លៃខាតក្នុងមួយឆ្នាំ ១០០លានដុល្លារ ដើម្បីទប់ថ្លៃអគ្គិសនីឱ្យនៅទាបដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ និងជំរុញការផលិត៕



អត្ថបទទាក់ទង