Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីធានាប្រសិទ្ធភាពការងារនាអាណត្តិថ្មីនេះ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 259
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីធានាប្រសិទ្ធភាពការងារនាអាណត្តិថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីធានាប្រសិទ្ធភាពការងារនាអាណត្តិថ្មីនេះ

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ ៦ចំណុច ដល់ក្រសួងមហាផ្ទៃ យកទៅបន្តអនុវត្ត ដើម្បីធានាបាននូវប្រសិទ្ធភាពការងារនាអាណត្តិទី៧ និងការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់កាលពីពេលថ្មីៗនេះ។

អនុសាសន៍ទាំង ៦ ចំណុចនោះរួមមាន៖

  1.  ពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ត្រូវពង្រឹងនូវសីលធម៌ សមត្ថភាព ពង្រឹងការវាយតម្លៃទាំងស៊ីវិល និងនគរបាលបានច្បាស់លាស់ពិសេសពិនិត្យមើលនៅក្នុងការតែងតាំងមន្រ្តីសុំពិនិត្យ មើលឲ្យច្បាស់ត្រូវដើម្បីធានាថា អ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានប្រវត្តិល្អ និងសមត្ថភាព។
  2.  ពង្រឹងភាពស្អាតស្អំជាពិសេសត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ពិសេសការប្រើអំណាចខុសច្បាប់ ត្រូវចាត់វិធាន ការតឹងរឹងប្រសិនជាមានករណីណាមួយកើតឡើង។
  3.  ត្រូវធ្វើវាចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថាគ្មាននីតិវិធីណាមួយដែលបង្កការលំបាក ដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋឡើយ។
  4.  ពង្រឹងយន្តកាច្រកចេញចូលតែមួយ យកចិត្តទុកដាក់រៀបចំសេវាសាធារណៈ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដូចជាថ្នាលបច្ចេកវិទ្យា ដោយផ្ដល់អាទិភាពដល់សេវាសាធារណៈណាដែលប្រជាពលរដ្ឋត្រូវការចាំបាច់ញឹកញាប់ ដូចជាលិខិតអត្រានុកូលដ្ឋាន និងការស្នើសុំលិខិតធ្វើអាជីវកម្មនិងពាណិជ្ជកម្មជាដើម។
  5.  ត្រូវធ្វើការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធានានៃការវិភាជធនធានទៅថ្នាក់ក្រោមជាតិដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្មដោយជោគជ័យ។
  6.  ត្រូវពង្រឹងការតាមដាន និងត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញ ដើម្បីផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែង និងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់៕


អត្ថបទទាក់ទង