Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រោចស្រពសុគន្ធវារីថ្ងៃនេះ ជាសក្ខីកម្មបង្ហាញពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 178
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រោចស្រពសុគន្ធវារីថ្ងៃនេះ ជាសក្ខីកម្មបង្ហាញពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រោចស្រពសុគន្ធវារីថ្ងៃនេះ ជាសក្ខីកម្មបង្ហាញពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិធីស្រោចស្រពសុគន្ធវារីថ្ងៃនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងរស់នៅដោយភាពសុខក្សេមក្សាន្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្តីសោមនស្សរីករាយប្រកបដោយសទ្ធាជ្រះថ្លា ដែលបានចូលរួមពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់នៅពេលនេះ និងបានថ្វាយប្រគេនសព្វសាធុការពរ ព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាទាំង ១១អង្គ ឱ្យប្រកបទៅដោយសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តបុព្វហេតុលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ជាតិ ដែលជាគោលការណ៍ដឹកនាំជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឱ្យមានសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាកុសលចេតនាក្នុងការរួមចំណែកធ្វើឱ្យកម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕

អត្ថបទទាក់ទង