Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីសមិទ្ធផលការងារសំខាន់ៗពីរដែលសម្រេចបានគួរជាទីអបអរសាទរចំពោះប្រជាជនកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 976
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីសមិទ្ធផលការងារសំខាន់ៗពីរដែលសម្រេចបានគួរជាទីអបអរសាទរចំពោះប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីសមិទ្ធផលការងារសំខាន់ៗពីរដែលសម្រេចបានគួរជាទីអបអរសាទរចំពោះប្រជាជនកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការសំខាន់២ ដែលគួរអបអរសាទរ និងរាយការណ៍ជូនគណៈរដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋទាំងមូលបានដឹង គឺការបោះឆ្នោតព្រឹទ្ធសភា និងសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលនៅក្នុងរយៈពេល ៦ខែកន្លងមកនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កិច្ចការសំខាន់ទី១ គឺពាក់ព័ន្ធនឹងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅជោគជ័យនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគណបក្សចំនួន៤ បានចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួមរហូត ៩៩,៨៦% ដែលលទ្ធផលនេះ បានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងវឌ្ឍនភាពនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កិច្ចការសំខាន់ទី២ គឺបណ្តាសកម្មភាពសំខាន់របស់រាជរដ្ឋាភិបាល រួមមាន៖
១- ការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន និងសង្គមសេដ្ឋកិច្ចជាតិ
២- មូលនិធិសមធម៌សម្រាប់ប្រជាជនគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន ៨សែននាក់
៣- មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ ហៅថា ក្រ១ ក្រ២ មានចំនួន ៧០ម៉ឺនគ្រួសារ ស្មើនឹង ២លាន ៨សែននាក់
៤- ការពង្រីករបបសន្តិសុខសង្គម ជូនដល់ប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជាង ១០ម៉ឺននាក់
៥- ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ក្នុងគោលដៅប្រមាណ ១លាន ៥សែននាក់
៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅក្នុងគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស៕




អត្ថបទទាក់ទង