Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 308
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជ្រើសរើសយកទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារនិងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលគេសួរថា តើរវាងប្រាសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។

សម្តេចមធិបតី ហ៊ុន ម៉ាណែត បានរម្លឹកឱ្យដឹងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីកុំឱ្យតំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម៕



អត្ថបទទាក់ទង