Khmer First Close

តើរាជរដ្ឋាភិបាលប្រើអភិក្រមអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 173
តើរាជរដ្ឋាភិបាលប្រើអភិក្រមអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ? តើរាជរដ្ឋាភិបាលប្រើអភិក្រមអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?

ថ្លែងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា បញ្ហាព្រំដែនត្រូវប្រើយុទ្ធសាស្ត្រ វិធីសាស្ត្រ និងគោលដៅច្បាស់លាស់ ដោយកំណត់យកនូវអភិក្រម ៣ សំខាន់ៗ គឺ៖

១. កន្លែងណាដែលមានបញ្ហា ត្រូវធ្វើយ៉ាងណាទប់កុំឱ្យរីករាលដាលនៅតាមបណ្តោយព្រំដែនដទៃទៀត ដោយរកវិធីកាត់បន្ថយនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា។
២. កន្លែងណាដែលកើតហេតុហើយ គឺត្រូវព្យាយាមឱ្យអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីព្យាយាមកាត់បន្ថយហានិភ័យ និងបង្ការកុំឱ្យមានការខាតបង់ច្រើន។
៣. ស្តារស្ថានការណ៍ឡើងវិញ ធ្វើយ៉ាងណា ដើម្បីឱ្យស្ថានភាពជម្លោះតាមព្រំដែនឆាប់ចប់ ដោយអនុវត្តបទឈប់បាញ់ និងកិច្ចប្រជុំ GBC និង JBC ជាបន្តបន្ទាប់ ប្រទាក់ក្រឡាគ្នា។ ប្រសិនស្ថានភាពនៅតានតឹង នៅជេរគ្នា គឺយើងអត់មានពេលទៅនិយាយគ្នារកដំណោះស្រាយនោះទេ៕

អត្ថបទទាក់ទង