Khmer First Close

ដារាចម្រៀងលោក! សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់អាល់ប៊ុមថ្មី ជាកាដូជូនហ្វេនក្នងឆ្នាំ ២០២៤

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ សិល្បៈ 97
ដារាចម្រៀងលោក! សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់អាល់ប៊ុមថ្មី ជាកាដូជូនហ្វេនក្នងឆ្នាំ ២០២៤ ដារាចម្រៀងលោក! សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់អាល់ប៊ុមថ្មី ជាកាដូជូនហ្វេនក្នងឆ្នាំ ២០២៤

កំលោះសង្ហា សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានប្រកាសឱ្យដឹងនៅលើឆាកប្រគំតន្ត្រីដ៏ធំមួយ ក្នុងរាត្រីឆ្លងឆ្នាំថា សម្រាប់ឆ្នាំថ្មីនេះ លោកមានគម្រោងការងារថ្មីច្រើន ហើយក៏មានបទចម្រៀងថ្មីត្រៀមទម្លាក់លើទីផ្សារផងដែរ។ រៀបរាប់ដោយក្តីរំភើប ម្ចាស់បទ «Don’t Compare» លើកឡើងថា លោកមានបទចម្រៀងថ្មីច្រើន ត្រៀមបញ្ចេញ​ឲ្យ​អ្នក​គាំទ្រស្ដាប់​កម្សាន្រ ហើយក៏នឹងមានអាល់ប៊ុមចម្រៀងថ្មីទម្លាក់លើទីផ្សារក្នុងឆ្នាំ​នេះ ដើម្បីទាញយកប្រជាប្រិយភាពបន្ថែមទៀតផង។ កូនច្បងម្ចាស់បទ «ចិត្តព្រៃផ្សៃ» មិនបានបញ្ជាក់នោះទេថា នឹងមានចម្រៀងប៉ុន្មានបទក្នុង​អាល់ប៊ុម​ចម្រៀងថ្មីនេះ ប៉ុន្តែលោកផ្តាំហ្វេនកុំឱ្យខកខានស្តាប់បទចម្រៀងថ្មីទាំងនោះពេលទម្លាក់លើទីផ្សារ។


សូមជម្រាបថា បច្ចុប្បន្ន ​ សុវត្ថិ មុនីវណ្ណ ជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម Galaxy Navatra ជាមួយគ្នានឹងឪពុករបស់លោក។ «Don’t Compare» ជា​បទ​ចម្រៀង​ទី​១​របស់ មុនីវណ្ណ ក្នុងទ្រនំ Galaxy Navatra ដោយបទនេះទទួលបានប្រជាប្រិយភាពគួរ​សម។ ក្រៅពីនោះលោកក៏មានបទចម្រៀងថ្មីបញ្ចេញលើទីផ្សារជាហូរហែ ដូចជា «Sixteen Eighteen+», «Talk To Me», «Fireworks» និងបទ «My Angel» ជាចម្រៀងមនោសញ្ចេតនាផ្អែមល្ហែម អន្ទង់ចិត្តសុភាពនារីជាច្រើនឱ្យធ្លាក់អន្លង់ស្នេហ៍កំលោះសង្ហានេះ តាម​រយៈទឹកដមសំឡេងដ៏ពីរោះ៕

ប្រភពអត្ថបទ៖ AMS Infotainment