Khmer First Close

ល្អហួស ក្លាយជាតួឯក ថ្មីរបស់ សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់លើទីផ្សារឆាប់ៗនេះ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 598
ល្អហួស ក្លាយជាតួឯក ថ្មីរបស់ សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់លើទីផ្សារឆាប់ៗនេះ ល្អហួស ក្លាយជាតួឯក ថ្មីរបស់ សុវត្ថិ មុនីវណ្ណ ត្រៀមទម្លាក់លើទីផ្សារឆាប់ៗនេះ

គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ស្ងាត់ៗបវរកញ្ញាវ័យក្មេង ជូរី ល្អហួស ​ ស្រាប់តែលេចមុខជាតួឯកស្រីក្នុង MV ថ្មីរបស់កំលោះសង្ហា​ សុវត្ថិ មុនីវណ្ណ ចំណងជើងថា «នាងអើយ» ដែលត្រៀមទម្លាក់លើទីផ្សារនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្នុងនោះ ម្ចាស់បទចម្រៀងស្នេហាដ៏ផ្អែមល្អែម​ «My Angel» សុវត្ថិ មុនីវណ្ណ បានទម្លាក់ Teaser ខ្លីនៃបទ «នាងអើយ» កាលពីយប់ថ្ងៃទី២៥ កុម្ភៈ ធ្វើឱ្យហ្វេនៗញាប់ញ័រអន្ទះសាចង់ឃើញស្នាដៃបទថ្មីនេះឱ្យបានឆាប់ៗតែម្តង។ អ្វីដេលរឹតតែទាក់ទាញខ្លាំង គឺសម្រស់របស់តួឯកស្រីវ័យក្មេងក្នុង MV នេះ យុវតី ល្អហួស ដែលបានមកចូលរួមបង្កើនរសជាតិ MV បទថ្មីនេះឱ្យកាន់តែភាពរស់រវើកខ្លាំងឡើង តាមរយៈស្ទីល៍តុបតែងខ្លួនបែបយុវវ័យ និងការរាំគ្រលែងតាមចង្វាក់ភ្លេង បង្កើតជាផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកសម្រាប់​ហ្វេនៗ។

មិនត្រឹមតែអន្ទះសាចង់ឃើញ MV ពេញប៉ុណ្ណោះទេ ហ្វេនៗជាច្រើនថែមទាំងលើកឡើងថា សុវត្ថិ មុនីវណ្ណ និង ល្អហួស មើលទៅពិតជាសស៊ីចង្វាក់​គ្នាខ្លាំងមែនទែន ពេល​សម្ដែង ពិសេសពេលឃើញវីដេអូក្រោយឆាកនៃការថត MV «នាងអើយ» ដែលត្រូវបានគេបង្ហោះចែកចាយពាសពេញកម្មវិធី Tik Tok។

គ្រាន់តែឮចង្វាក់ភ្លេង រូបភាព MV និងការតុបតែងដ៏ទាក់ទាញ ហ្វេនៗនាំគ្នាលើកឡើងថា បទនេះដឹងតែផ្ទុះខ្លាំងមិនខានទេ ព្រោះចង្វាក់ភ្លេងស័ក្តិសម​រាំលេងកម្សាន្តអំឡុងពេលចូលឆ្នាំខ្លាំងណាស់។ ចង់ដឹងថា បទ «នាងអើយ» ដែល ល្អហួស ចូលរួមថត MV ទាក់ទាញកម្រិតណា រង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕



ប្រភពអត្ថបទ ៖ AMS Infotainment