Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 79
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា

ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនសម័យនេះ មានភ័ព្វសំណាងជាងយុវជនសម័យមុន ពោលគឺយុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាព្រោះពេលនេះមានសាកលវិទ្យាល័យច្រើននៅក្នុងប្រទេសរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជននៅសម័យសម្តេច មានឱកាសតិចតួចក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រោះមិនសូវមានសាកលវិទ្យាល័យច្រើននោះទេ ដូច្នេះ បន្ទាប់ពីប្រឡងបាក់ឌុបហើយត្រូវប្រឡងយកកៅអីត្រៀមមួយឆ្នាំដើម្បីមានឱកាសបានបន្តការសិក្សានៅសាកលវិទ្យាល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅសម័យនេះ បើទោះបីជាយើងមិនប្រឡងជាប់បាក់ឌុប ក៏យើងនៅមានឱកាសសិក្សាថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ សិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ឬក៏អាចរៀនមួយឆ្នាំទៀតដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបបានដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត


អត្ថបទទាក់ទង