Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ហើយក៏មិនមែនធ្វើតែម្ដងចប់នោះដែរ តែគឺត្រូវធ្វើជាប្រចាំ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 91
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ហើយក៏មិនមែនធ្វើតែម្ដងចប់នោះដែរ តែគឺត្រូវធ្វើជាប្រចាំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ហើយក៏មិនមែនធ្វើតែម្ដងចប់នោះដែរ តែគឺត្រូវធ្វើជាប្រចាំ

ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើន ដែលកំណែទម្រង់ទាំងនោះមិនចេះចប់ទេ គឺរដ្ឋាភិបាលត្រូវតែធ្វើជាប្រចាំតែម្តង ដើម្បីពិនិត្យនិងវាយតម្លៃទៅលើការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ជាប្រចាំជាច្រើនមកហើយដែរ នៅតាមក្រសួង ស្ថាប័ន នានានាពេលកន្លងមក ក៏ប៉ុន្តែយើងក៏ត្រូវយកពេលដើម្បីធ្វើការវាយតម្លៃ និងកែសម្រួលការងារកំណែទម្រង់នេះផងដែរ ដើម្បីយើងបានដើរទៅមុខទាំងអស់គ្នា។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ យើងត្រូវមានកត្តាចំនួន ៤ ដែលក្នុងនោះរួមមាន៖
    ទី១-ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន
    ទី២-ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្ត ជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទៈខ្ពស់
    ទី៣-ការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន
    និងទី៤-ការលះបង់ដើម្បីផលប្រយោជន៍រួម៕

    សម្តេចធិបតី ហ៊ុន ម៉ាណែត
    សម្តេចធិបតី ហ៊ុន ម៉ាណែត


អត្ថបទទាក់ទង