Khmer First Close

លោកយាយ សយ នៅឯខេត្តកំពង់ឆ្នាំងដែលបានអំពាវនាវសុំសង័្កសី ពេលនេះបានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ហើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1054
លោកយាយ សយ នៅឯខេត្តកំពង់ឆ្នាំងដែលបានអំពាវនាវសុំសង័្កសី ពេលនេះបានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ហើយ លោកយាយ សយ នៅឯខេត្តកំពង់ឆ្នាំងដែលបានអំពាវនាវសុំសង័្កសី ពេលនេះបានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ហើយ

តាមរយៈការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង
និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ នេះលោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកអភិបាលស្រុក លោកមេឃុំ ព្រមទាំងស្នងការរងមួយចំនួន បានដឹកនាំក្រុមការងារចុះទៅជួបលោក សយ ដែលកំពុងរស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបាននាំយកទៅជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្កមឧបនាយករដ្ឋមន្ត្រី។

អំណោយដ៏សប្បុរសនោះរួមមាន អង្ករ ទឹកស៊ីអ៊ីវ មី ត្រីខ ស័ង្កសី ដែកគោល ត្រីងៀត ទឹកបរិសុទ្ធ ទឹកផ្លែឈើ ប្រហុក មុង កន្ទេល ខ្នើយ និងថវិកាចំនួន ២លានរៀល។ ក្រៅពីអំណោយទាំងនេះ ក្រុមការងារដែលបានចុះទៅជួបលោកយាយ បានរួមគ្នាជួសជុល និងប្រក់ដំបូលស័ង្កសីជូនលោកយាយទៀតផង។

អំណោយទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមការងាររាជដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានដោះស្រាយបញ្ហាភ្លាមៗនៅពេលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនេះ ក្រៅពីអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏មានផងដែរអំណោយដ៏សប្បុរសពីសំណាក់សប្បុរសជននានា ជាសម្ភារៈ និងថវិកា បន្ទាប់ពីពួកគាត់បានឃើញពីទុក្ខលំបាករបស់លោកយាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។

គួរបញ្ជាក់ថា លោកយាយ សយ ដែលរស់នៅក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានអំពាវនាវសុំសប្បុរសជនឧបត្ថម្ភអៀនប៉ាន់ (ស័ង្កសី) ព្រោះខ្ទមរបស់លោកយាយធ្លុះធ្លាយដំបូលអស់ហើយ។ ពេលមានភ្លៀងម្ដងៗ លោកយាយនិងចៅពិការជើងដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ ត្រូវអង្គុយត្របោមក្បាលជង្គង់នៅក្រោមផ្ទះ៕