Khmer First Close

ប្រធានាធិបតីបារាំង កោតសរសើរថាកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 462
ប្រធានាធិបតីបារាំង កោតសរសើរថាកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី ប្រធានាធិបតីបារាំង កោតសរសើរថាកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី

ក្នុងសន្និសីទព័ត៌មានរួមជុំវិញដំណើរ បំពេញទស្ស ន កិច្ច ជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងកោតសរសើរកម្ពុជា ចំពោះ ការបញ្ជូនកងកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនិងបានចាត់ ទុកការបញ្ជូនកងកម្លាំងរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី។

ឯកឧត្តមប្រធានាធិបតីបារាំង បានថ្លែងបញ្ជាក់បែបនេះថា «ខ្ញុំនៅទីនេះ សូមកោតសរសើរនូវវិភាគទានរបស់កម្ពុជា ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាវិភាគទានធំជាងគេនៅអាស៊ី។ ការចូលរួម ចំណែក ជាប្រវត្តិសាស្ត្រនោះ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ជូន កងកម្លាំង ចូល រួម ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦។ ចាប់តាំង ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្ម រក្សាសន្តិភាពចំនួន ៩,២០៥នាក់ ក្នុងនោះនារី៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០៕


អត្ថបទទាក់ទង