Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «កិច្ចសហការគ្នាល្អនាំមកនូវការសម្រេចបានសមិទ្ធផលការងារថ្មីៗ»

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 249
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «កិច្ចសហការគ្នាល្អនាំមកនូវការសម្រេចបានសមិទ្ធផលការងារថ្មីៗ» សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «កិច្ចសហការគ្នាល្អនាំមកនូវការសម្រេចបានសមិទ្ធផលការងារថ្មីៗ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ក្រុមការងារក្រសួងអធិការកិច្ចឱ្យធ្វើការរួមគ្នា សហការគ្នា ដើម្បីអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីសម្រេចបានគោលដៅអធិការកិច្ចបានល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា យើងត្រូវបន្តលើកកម្ពស់ការងារឱ្យមានការចូលរួមយ៉ាងសកម្មថែមទៀត៕

|

អត្ថបទទាក់ទង