Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

វណ្ណដា ចិត្តបានមែន! បទ «មេឃបើកថ្ងៃ» ជាបទរបស់ខ្លួន តែយល់ថាសមនឹង KWAN ទើបសុខចិត្តឲ្យ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សិល្បៈ 700
វណ្ណដា ចិត្តបានមែន! បទ «មេឃបើកថ្ងៃ» ជាបទរបស់ខ្លួន  តែយល់ថាសមនឹង KWAN ទើបសុខចិត្តឲ្យ វណ្ណដា ចិត្តបានមែន! បទ «មេឃបើកថ្ងៃ» ជាបទរបស់ខ្លួន តែយល់ថាសមនឹង KWAN ទើបសុខចិត្តឲ្យ

«មេឃបើកថ្ងៃ» ដែល ស្ថិត នៅ ក្នុង SONMALAI mixtape គឺជា បទដ៏ល្បីមួយ ក្នុងចំណោម ១០ បទ ដែល KWAN ទើបបញ្ចេញក្នុងទីផ្សារកាលពីដើមខែ មករា នេះ។ កាលពីពេលថ្មីៗនេះលោកវីដេអូ មួយបានប្រាប់ពីដំណើរការផលិត បទ «មេឃបើកថ្ងៃ» ជាការសហការជាមួយកំពូលតារារ៉េប វណ្ណដា។

KWAN បាននិយាយទាក់ទងនឹង បទ «មេឃបើកថ្ងៃ» ថាវាជាបទ របស់វណ្ណដាតែកំពូលតារារ៉េបរូបនោះមើលឃើញថាសមនឹងលោកហើយក៏ទម្លាក់មកឲ្យថតសំឡេង។ តារាប្រុសដែលមានប្រភពពីខេត្ត បន្ទាយមានជ័យស្រុកម៉ាឡៃរូបនោះបន្តថាក្រោយថតសំឡេងរួចឃើញថាបទនោះស៊ីនឹងខ្លួនខ្លាំងក៏សុំម្ចាស់បទ “6 YEARS IN THE GAME” ហើយវណ្ណដាក៏អនុញ្ញាតតែម្ដង។

ម្ចាស់ បទ “នឹក” បានបញ្ជាក់ថាបទរួមគ្នាជាមួយវណ្ណដាដែលកំពុងល្បី ខ្លាំងមួយនេះបានធ្វើជាមួយគ្នាយូរមកហើយ។  KWAN ប្រាប់បន្តថាក្រោយ record រួចលោកគិតថា បទ «មេឃបើកថ្ងៃ» ពិតជាឡូយ ហើយក៏សួរទៅកាន់តារារ៉េបវ័យ ២៧ ឆ្នាំ អាចឲ្យមកលោកបានអត់ហើយ វណ្ណដា ក៏យល់ព្រមតែម្ដង។ ដូចនេះហើយក៏ចេញជា បទ «មេឃ បើក ថ្ងៃ » ដែលមកទល់ពេលនេះមានអ្នកមើលជាង ២,៣ លាន ដង នៅលើ YouTube និង កំពុងជាប់ trending លេខ ៤ ទៀតផង។

​និយាយ​ដល់​ SONMALAI mixtape KWAN បាន​បន្ត​ថា ការ​ជ្រើសរើស​ដាក់ ​ SONMALAI mixtape មិន​ដាក់​​ជា​អាល់ប៊ុម ឬ EP នោះ ​ក៏​ព្រោះ​តែ​លោក​យល់​ថា ជា Episode ឬ​ជា​អាល់ប៊ុម​វា​គឺជា​ការ​សរសេរ​ដែល​មាន stroryline សាច់​រឿង​បន្តបន្ទាប់​គ្នា។ ចំណែក​ការ​ជ្រើសរើស​ដាក់ mixtape មាន​ហេតុផល ២ យ៉ាង ទី​១​មិន​ដែល​មាន​អ្នកណា​ធ្វើ mixtape ពី​មុន​មក ហើយ​លោក​ជា​មនុស្ស​ដំបូង។ ទី​២ បទ​ទាំង ១០ របស់​តារា​ប្រុស​ឈ្មោះ​ពិត សុវណ្ណគង់ មិន​មែន​សរសេរ​ឡើង​ក្នុង​ពេល​តែ​មួយ ឬ​ក៏​មាន​គម្រោង​នឹង​ចេញ​ម្ដង​ទាំងអស់​ដូចនេះ​ឡើយ មាន​ន័យ​ថា ១០ បទ​នេះ គឺ​លោក​ជ្រើស​ចេញ​ពី​បទ​ទាំងអស់​ដែល​មានស្រាប់ ហើយ​យក​មក​ដាក់​ជា​កញ្ចប់​មួយ។ ដូច្នោះ​ហើយ​ទើប KWAN ហៅ​វា​ថា mixtape។

ចំណែក​ពាក្យ​ថា SONMALAI ម្ចាស់​បទ “យល់​ច្រឡំ​” ធ្លាប់​បាន​បកស្រាយ​ច្រើន​ដង​ហើយ​ថា SON មក​ពី​ពាក្យ​ថា​កូន​ប្រុស MALAI ជា​ឈ្មោះ​ស្រុក​ម៉ាឡៃ​ដែល​ជា​ទី​កំណើត មាន​ន័យ​ថា​កូន​ប្រុស​មក​ពី​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មានជ័យ។ មួយ​វិញ​ទៀត SON+MALAI សម្រាប់ KWAN លើស​ពី​ន័យ​កូន​ប្រុស​មក​ពី​ស្រុក​ម៉ាឡៃ តែ​ជា​សំឡេង​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​អ្វី​មួយ ទើប​ធ្វើឲ្យ​ជ្រើស​យក​ពាក្យ SONMALAI នោះ​តែម្ដង៕



ប្រភព ៖ AMS Infotainment

អត្ថបទទាក់ទង