Khmer First Close

ពីជំនួយការ ឥឡូវ មេសា មកប្រែក្លាយជាដៃគូច្រៀងជាមួយ វណ្ណដា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សិល្បៈ 580
ពីជំនួយការ ឥឡូវ មេសា មកប្រែក្លាយជាដៃគូច្រៀងជាមួយ វណ្ណដា ពីជំនួយការ ឥឡូវ មេសា មកប្រែក្លាយជាដៃគូច្រៀងជាមួយ វណ្ណដា

មហាជន​ពិតជា​កោតសរសើរ​តារា​ចម្រៀង​រ៉េប​ជួរ​មុខ ម៉ាន់ វណ្ណដា ( Mann Vannda ) ដែល​បាន​ចេញ​មុខ​ជួយ​ស្វែងស្វះ​ប្រម៉ូត​បទ​ថ្មី​របស់​ពន្លក Rapper ថ្មី មេសា ដែល​ជា​អ្នក​ជំនិត និង​ដើរ​តាម​​ខ្លួន​ជាប់​រហូត​មក។

វណ្ណដា មិន​ត្រឹម​បង្ហោះ​បទ “ដូចមេ​” ​តែ លោក​ក៏​សហការ​ច្រៀង​ក្នុងបទ​នោះ​ផង​ដែរ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា កំពូល​តារា​រ៉េប​រូប​នេះ ជា​មនុស្ស​សមាន​ចិត្ត​ ចេះ​ជួយ​យឹតយោង​អ្នក​នៅ​ក្បែរ​ៗ​ខ្លួន​ ឲ្យ​មាន​ភាព​ថ្កុំថ្កើង​ទៅ​រួម​គ្នា។

មេសា រ៉េប​បទ “ដូចមេ​” មួយ​ៗ ហើយអត្ថបទ​ពិតជា​មិន​អន់​ឡើយ មិន​ខុស​ពី វណ្ណដា ប៉ុន្មាន​ទេ។ អ្នក​គាំទ្រ​បាន​ចូល​ទៅ​បញ្ចេញ​មតិ​លើ​ហ្វេសប៊ុក​ថា ទោះ​ជា​អ្នក​រ៉េប​ថ្មី តែ​ជំនួយការ វណ្ណដា រូប​នេះ ពិតជា​មិន​អន់​ឡើយ ប្រៀប​ដូច​មាន​ឪ​ជា​ខ្លា កូន​ក៏​មិនមែន​ឆ្មា​ដែរ។ អ្នក​គាំទ្រ​ចាត់​ទុក​តារា​រ៉េប​វ័យ ២៧ ឆ្នាំ​រូប​នេះ ជា​មេ​ដឹកនាំ​ល្អ​ម្នាក់ ចេះ​ចុះខាត់សរសើរ,លើកទឹកចិត្ត, បណ្ដុះបណ្ដាល មើល​ឃើញ​ពី​សមត្ថភាព និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ក្រោម​បង្គាប់​ក្លាយ​ជា​គ្រាប់​ពេជ្រ​បាន។ MV បទ​នេះ​ដែរ គឺ​ថត​នៅ​ប្រទេស​ជប៉ុន​អំឡុង​ពេល វណ្ណដា និង មេសា មាន​បេសសកម្ម​ទៅ​ទី​នោះ​កាលពី​ឆ្នាំ​មុន។ វណ្ណដា បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​ថា បទ​របស់ មេសា ប្រើ​ពេល​ជិត ៤ ឆ្នាំ ទម្រាំ​វ៉ៃ​ចេញ​បាន​ជា​ផ្លែផ្កា​ដូច​ពេល​នេះ​។ សម្រាប់​សមត្ថភាព មេសា រ៉េប​វិញ ឃើញ​ថា ពិតជា​មិន​ធម្មតា​ដូច​ឃ្លា​នៅ​ក្នុង​ចម្រៀង​ដែរ “មិន​ដែល​រ៉េប តែ​ខ្ញុំ​រ៉េប​ដូច​មេ​” ចង់​សំដៅ​ទៅ​ថាខ្លួនរ៉េប​ដូច វណ្ណដា ហើយ​ឃ្លា​ទៅ​មុខ​ទៀត ក៏ មេសា បាន​បញ្ជាក់ច្បាស់​ថា ​លោក​មាន​សមត្ថភាព​មិន​ខុស​ពី​មេខ្លួន​ឡើយ (វណ្ណដា)៕





ប្រភពអត្ថបទ៖ AMS Infotainment