Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 762
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យើងត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហាដាច់ឡែកនៅក្នុងប្រទេសកម្ពុជាមួយនោះទេ ប៉ុន្តែគឺជាបញ្ហាដែលកើតមាននៅគ្រប់តំបន់ គ្រប់ប្រទេសទាំងអស់ ហើយប្រទេសដែលមានច្បាប់ត្រឹមត្រូវ ដែលអ្នកជួញដូរត្រូវមានទោសប្រហារជីវិត ក៏នៅតែមានបញ្ហាចោទរឿងបញ្ហាគ្រឿងញៀននេះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២០ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសមហាអំណាចដែលបានចំណាយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅតែប្រឈមនឹងបញ្ហាគ្រឿងញៀនដែរ ដោយសារតែវាជាបញ្ហាស្មុគស្មាញ វិវដ្ដលឿនឆាប់រហ័ស។ ចំណុចនេះសួរថា តើកម្ពុជាត្រូវព្រលែងលែងកម្ចាត់គ្រឿងញៀនឬ? ការលើកឡើងបែបនេះ គឺស្មើនឹងភាពអស់សង្ឃឹម។ ចម្លើយគឺ «អត់ទេ» យើងគ្មានជម្រើស ហើយយើងក៏មិនអាចឱ្យកម្ពុជា ១០-២០ឆ្នាំទៀត ពោរពេញទៅដោយគ្រឿងញៀននោះដែរ៕



អត្ថបទទាក់ទង