Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានផ្តោតលើលទ្ធផលជាក់ស្ដែងនៅលើដី មិនមែននៅលើក្រដាសនោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 872
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានផ្តោតលើលទ្ធផលជាក់ស្ដែងនៅលើដី មិនមែននៅលើក្រដាសនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានផ្តោតលើលទ្ធផលជាក់ស្ដែងនៅលើដី មិនមែននៅលើក្រដាសនោះទេ

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ គឺបានផ្តោតលើលទ្ធផលជាក់ស្ដែងនៅលើដី មិនមែននៅលើក្រដាសនោះទេ ពោលគឺត្រូវផ្តល់អត្ថប្រយោជន៍ផ្សេងៗទៅដល់មូលដ្ឋានជាក់ស្តែងតែម្តង។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតលើគោលដៅសំខាន់ចំនួនពីរគឺ ទី១-ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងទី២-ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក៏ត្រូវខិតខំប្រឹងប្រែងកសាងសមិទ្ធផលថ្មីៗថែមទៀតដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕




អត្ថបទទាក់ទង