ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្តឆ្នាំនេះ មានការប្រកួតប្រជែងរូបថត និងប្រាក់រង្វាន់ទៀតផង!
«ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត (Equinox Angkor)» ត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះ នឹងកើតឡើងជាថ្មីម្ដងទៀតនៅក្នុង ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ លើទឹកដីខេត្តសៀមរាប។
តាមរយៈការរំពឹងទុក «ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត» នឹងកើតមាននៅចន្លោះ ថ្ងៃទី ២០ ដល់ ២២ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥:០០ នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។ ក្រសួងទេសចរណ៍ក៏បានរៀបចំនូវកម្មវិធី «ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយ (Equinox Angkor Photo Contest) » សម្រាប់ភ្ញៀវទេសចរដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែរ។