Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការងារជំរុញឌីជីថលូបនីយកម្ម

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1244
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការងារជំរុញឌីជីថលូបនីយកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការងារជំរុញឌីជីថលូបនីយកម្ម

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគម្រោងបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធអេឡិចត្រូនិចពន្ធដារ និងគយ ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធអប់រំឌីជីថល និងអេឡិចត្រូនិច និងប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange ឬហៅថា CamDX) ដែលជាថ្នាលគន្លឹះមួយត្រូវបាន និងកំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជននៅក្នុងការចែករំលែក និងផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន នៅក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី១ទ្រីលានដុល្លារ ដល់២ទ្រីលានដុល្លារនៅឆ្នាំ២០៣០៕




អត្ថបទទាក់ទង